ត្រឡប់ក្រោយ

ឯកអគ្គរដ្ឋទូតថ្មី បដិសេធថា EU មិនដែលព្រមានផ្តាច់ជំនួយកម្ពុជា

ឯក​អគ្គរដ្ឋទូត​ថ្មីរបស់​សហភាព​ អឺរ៉ុបប្រចាំ​នៅ​កម្ពុជា លោក George edgar បាន​បដិសេធ​ថា សហភាពអឺរ៉ុប​មិន​ដែល​បាន​ព្រមាន​ផ្តាច់​ជំនួយកម្ពុជា​ចំនួន ​៤៣៥ លាន​ដុល្លារ​ ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​កន្លង​មក​នោះទេ។ប្រធានបទនៃ​ការ​ដក​ជំនួយពីកម្ពុជានេះ ត្រូវបាន​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មីអះអាង​ថា គ្មានឡើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​អឺរ៉ុបកាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លងទៅ​ ។ នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៦៧ នៅថ្ងៃនេះ ដែល​ប្រារព្ធ​ធ្វើ​​នៅស្នាក់​ការ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George edgar បញ្ជាក់​ថា កិច្ចប្រជុំ​របស់​សភា​សហភាព​អឺរ៉ុប​ កាល​ពី​ពេល​ថ្មីៗ​នេះ មានលើកឡើង​ពី​បញ្ហា​នយោបាយ​កម្ពុជា មានករណី​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ករណីវាយតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិពីររូប ជាដើម​​ ​តែ​មិន​បាន​លើក​ឡើង​ពី​ការ​ព្រមាន​ផ្តាច់​ជំនួយ​រដ្ឋាភិបាល​កម្ពុជា​នោះទេ៕ប្រភពថ្មីថ្មី

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា