ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធ កាត់ដីជូនប្រជាពលរដ្ឋជាបន្ទាន់

ក្នុង​កិច្ចប្រជុំ​លើ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ នាទី​ស្ដីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងស្ថាប័នមាន​សមត្ថកិច្ច​​ពាក់ព័ន្ធ​ចាត់វិធានការ​ជាបន្ទាន់ នូវ​ការ​កាត់​ដីធ្លី​ណា​ដែល​ស្ថិតនៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ដោយផ្ដល់នូវ​ប័ណ្ណ​កម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​ សម្រាប់ទីតាំងដែល​ពួកគេ​បានរស់នៅ​ជាក់ស្តែង។ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ការ​កាត់​ដីជូ​ន​ប្រជាពលរដ្ឋ​ទាំងអស់នោះ គឺជា​ឱកាស​សម្រាប់​ពួកគេ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ និង​ផល​សេដ្ឋកិច្ច​ពេញលេញ។នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករបស់​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា