ត្រឡប់ក្រោយ

អាជ្ញាធរ រាជធានីភ្នំពេញ កោះប្រជុំពិភាក្សា រឿងបញ្ហាប្រឈម ក្នុងការធ្វើ អត្តសញ្ញាណប័ណ្ណ

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ រួមជាមួយ លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្ម និង មន្រ្តីពាក់ព័ន្ធមួយចំនួន បាននឹងកំពុងពិភាក្សាគ្នា អំពីបញ្ហាប្រឈមជុំវិញ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅទូទំាងខណ្ឌ។ក្នុងកិច្ចប្រជុំអាជ្ញាធរ បានលើកឡើងអំពីបញ្ហាមួយចំនួនជុំវិញ និងការធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ ថាតើមូលហេតុអ្វី បានជាមានការធ្វើយឺតយ៉ាវ បញ្ហានគរបាល យកលុយយកកាក់ ការធ្វើហើយទុកចោល ដែលមានការអ៊ួរទំាពីប្រជាពលរដ្ឋ។ ជាការឆ្លើយតប ពីមន្រ្តីនគរលបាលខណ្ឌ ការយឺតយ៉ាវនោះ មកពីប្រជាពលរដ្ឋពុំមានឯកសារគ្រប់គ្រាន់ ហើយនិងការផ្លាស់ប្តូររដ្ឋបាលដែនដី ដែលប្រជាពលរដ្ឋប្រមាណ១៥ម៉ឺននាក់ ពីខេត្តកណ្តាល ត្រូវបានកាត់ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា