ត្រឡប់ក្រោយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាខ្លួនអាចនឹងមានអគ្គលេខាធិការថ្មីខែនេះ

មន្ត្រី​អ្នកនាំពាក្យ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បង្ហើប​ឲ្យដឹងថា ខ្លួន​នឹង​ប្រកាស​ជា​សាធារណៈពី​ការជ្រើសរើស តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរងរបស់ខ្លួននៅ​ខែ​ធ្នូ​នេះ បើ​អាច​ធ្វើទៅបាន​។​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បានឲ្យ​ដឹងកាលពី​ថ្ងៃ​សៅរ៍​នេះ​ថា មន្ត្រី​នៅ​ស្ថាប័ន​នេះ កំពុង​ពន្លឿ​ននីតិវិធីដើម្បី​បំពេញ​លក្ខណ​មួយចំនួនលើ​ខ្លឹមសារ​នៃ​ អនុក្រិត្យ ស្តី​ពី​ការជ្រើសរើសអគ្គលេខាធិការ និង​អគ្គលេខាធិការរងសម្រាប់​ស្ថាប័ន​ជាតិ​មួយ​នេះ​។​មន្ត្រី​អ្នកនាំពាក្យ​រូបនោះឲ្យដឹងទៀតថា បើ​នីតិវិធី​នោះដំណើរការ​ទៅ​ក្នុង​ល្បឿន​លឿន ការប្រកាស​ជ្រើសរើសតំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នឹង​ធ្វើឡើង​នៅ​ខែ​ធ្នូ​នេះ​។ ប៉ុន្តែ​លោក​ថា បើ​នីតិវិធី​មានភាពរអាក់រអួល ការប្រកាស​ជ្រើសរើស​អាចធ្វើឡើង​នៅ​ខែក្រោយ​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា