ត្រឡប់ក្រោយ

មន្ត្រីបក្សប្រឆាំងថាមិនទាន់កំណត់ថ្ងៃចូលប្រជុំសភាវិញ ទោះមានការជំរុញពីមេបក្ស

តំណាងរាស្ត្រ​សំឡេង​ភាគតិច​នៅ​ក្នុង​សភារបស់​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​ចូលប្រជុំ​សភានៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភាជិត​២​ខែ​មកនេះ បើ​ទោះ​មានការណែនាំ​ពី​មេ​បក្ស​របស់​ខ្លួន​ពី​ក្រៅប្រទេស​។​កាលពី​ថ្ងៃ​ពុធ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី បាន​ថ្លែង​ពី​ក្រៅ​ប្រទេស តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ណែនាំ​សមាជិក​របស់​ខ្លួន​នៅ​កម្ពុជា​ថា ប្រធាន​និង​អនុប្រធាន បាន​ឯកភាពគ្នាឲ្យ​តំណាងរាស្ត្ររបស់​គណបក្ស​នេះចូលរួម​កិច្ចប្រជុំសភាដើម្បី​ ទទួលបាន​ព័ត៌មានទាក់ទង​នឹងតម្រូវការរបស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល លើ​ខ្លឹមសារ​ច្បាប់នានា ដែល​រដ្ឋសភា​អនុម័តបើ​ទោះបី​ខ្លួនមិន​គាំទ្រ​ក៏ដោយ​។​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ ដឹង​កាលពី​ថ្ងៃទី​១២ ​ខែ​ធ្នូ​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃ​បក្ស មិន​ទាន់​កំណត់​ថា ថ្ងៃ​ណា​ពិតប្រាកដ តំណាងរាស្ត្រ​ភាគតិចនឹង​ទៅ​ចូលរួម​ប្រជុំ​សភា​ឡើងវិញ​នៅឡើយ​ទេ។ប្រភពវីអូឌី(​VOD)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា