ត្រឡប់ក្រោយ

គណបក្សថ្មីមួយ ថារបបដឹកនាំរបស់លោក ហ៊ុន សែនពឹងផ្អែកលើវៀតណាម

ប្រធាន​គណបក្ស​ថ្មី​មួយកាលពី​ថ្ងៃ​សៅរ៍​នេះ បាន​រិះគន់​ចំៗ​ថា របប​ដឹកនាំរបស់​លោក​នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាន​ដឹកនាំ​ប្រទេស ពឹង​ផ្នែកតែ​លើ​ប្រទេស​វៀតណាម​។​ក្នុង​សមាជ​គណបក្សកាលពីព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ​នេះ  ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បាន​រិះគន់​ចំៗ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ឯករាជ្យ​ពិតប្រាកដតែ​នៅលើ​ក្រដាស់​ប៉ុណ្ណោះ លោក​ថា ចំណែកឯ​កា​ដឹកនាំរបស់មេដឹកនាំ​វិញ លោក​ថាគឺ​ពឹងផ្អែកតែ​លើ​ការ​ជ្រោមជ្រែងពី​ប្រទេស​វៀតណាម​។ លោក​បាន​លើកឡើង​ថា​«​ ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​មាន​ឯករាជ្យភាព​តែ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ទេ ប៉ុន្តែ​ការពិត​ឯករាជ្យ​ពិត​ប្រាក​ដ​អត់​មាន​ឯករាជ្យ​អ្វី​ទាំងអស់ ព្រោះ​យើង​ពឹង​ប្រទេសជិតខាង ជា​ពិសេស​ប្រទេស​យួន ហើយ​ខ្ញុំ​អត់​ស្អប់​ប្រទេស​យួន​ទេ ហើយ​ខ្ញុំ​ក៏​អត់​ប្រកាន់ពូជសាសន៍​អ្វី​ទេ ហើយ​ខ្ញុំ​ហ៊ាន​និយាយ​ការពិត​»​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា