ត្រឡប់ក្រោយ

បក្សកាន់អំណាចព្រមានកាត់ប្រាក់ខែបក្សប្រឆាំង

គណបក្ស​កាន់​អំណាច​បាន​​ព្រមាន​​ថា​ប្រាក់​បៀវត្សរ៍ និង​រថយន្ត​ទំនើប​របស់​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋសភា​នឹង​ត្រូវ​បង្កក​ប្រសិន​បើ​ពួកគេ​នៅ​​តែ​​បន្ត​​​ធ្វើ​​ពហិការ​មិន​ព្រម​ចូលរួម​  ប្រជុំ​រដ្ឋសភា​​។លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​​បញ្ជាក់​​កាលពី​ម្សិលមិញ​ថា​គណបក្ស​​ប្រជាជន​មិន​ខ្វល់​​អំពី​​ការ​​ធ្វើ​ពហិការ​របស់​សមាជិក​រដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ពីព្រោះ​គណបក្ស​​ប្រជាជន​មាន​សំឡេង​​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​សម័យ​ប្រជុំ​​សភា​ធ្វើការ​អនុម័ត​ច្បាប់​។ ប៉ុន្តែ​លោក​ព្រមាន​ថា​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​​ប្រឈម​មុខ​នឹង​​វិន័យ​បង្កក​ប្រាក់​​បៀវត្សរ៍ និង​រថយន្ត​ទំនើប​​របស់​​ពួកគេ​ដែល​​បាន​​ផ្តល់​​ជូន​ដោយ​រដ្ឋសភា​។គួរបញ្ជាក់ដែលថាសមាជិក​រដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​ពហិការ​ចូល​ប្រជុំ​រដ្ឋសភា​ចាប់​តាំងពី​ក្រុម​បាតុករ​បាន​ចាំ​ស្ទាក់​វ៉ៃ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​នេះ​ឲ្យ​រងរបួស​ធ្ងន់​នៅ​ក្បែរ​ច្រក​ចេញ​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា​ ការ​បណ្តេញ​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា