ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ តំណាងរាស្ត្រសង្គ្រោះជាតិចូលប្រជុំសភា ដោយគ្មានការបង្ខំ

បន្ទាប់ពីអាក់ខាន ចូលប្រជុំសភា នាពេលកន្លងមក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំវិញ ដើម្បីអនុម័ត្តច្បាប់ចំនួន៣ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការសម្រេចចិត្ត​ចូលប្រជុំ​សភា របស់តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា "ការសម្រេចចិត្តចូល​ប្រជុំ​សភា គឺជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​  និង​គ្មាន​ការបង្ខិតបង្ខំ​ឡើយ​"។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា