លោកននាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យក្រសួងធម្មការទប់ស្កាត់ «អ្នកយកសាសនាធ្វើជាអាជីវកម្ម»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងធម្មការ និងសាសនា ទប់ស្កាត់ អ្នកយកសាសនា ធ្វើជាអាជីកម្ម ដែលអាចបង្កឲ្យមានវិបត្តិសាសនា។ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានជំរុញ ឲ្យក្រសួងត្រូវបង្កើតជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំ និងកិច្ចសន្ទនារវាងមេដឹកនាំសាសនាធំៗ នៅប្រទេសកម្ពុជា ដើម្បីធ្វើឲ្យសាសនិកទាំងអស់ បានរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា។ លោក ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយទស្សនទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ ។ប្រភពថ្មីៗ