ត្រឡប់ក្រោយ

លោកសួន សេរីរដ្ឋាទុកពេលពីរថ្ងៃឲ្យលោកហោ ណាំហុងសុំទោស មុនដាក់ពាក្យប្ដឹង

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បានទាមទារ​ឲ្យ​តុលាការ​កម្ពុជា ធ្វើការផ្ដន្ទាទោស លោក ហោ ណាំហុង តាម​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​អ្នក​នយោបាយ​ផ្សេងៗ ​ទៀត​ដែរ​។ ការ​ថ្លែងរបស់ ​លោក សួន សេរី​រដ្ឋា បាន​ធ្វើឡើង នៅក្នុង​សន្និសីទ​ការ​សែត ស្តីពី​ការ​ដាក់​ពាក្យ​ប្តឹង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពីបទ​«​បរិហារកេរ្តិ៍​»​ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ​នេះ។ ថ្លែង​ក្នុង​សន្និសីទ​ លោក សួន សេរី​រដ្ឋា បានបញ្ជាក់​ថា ប្រសិនបើលោក ហោ ណាំហុង នៅតែមិន​ព្រម ​សុំ​ទោស​រូបលោក ​ជា​សាធារណៈ​ទេ គឺនៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ខាងមុខនេះ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅកាន់​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា