ត្រឡប់ក្រោយ

សៀវភៅ“កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព”បង្ហោះលើហ្វ៊េសប៊ុក រម្លឹកខួប១០ឆ្នាំនៃការចាប់ខ្លួន

សៀវភៅ “​កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​” ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វ៊េ​សប៊ុក​ផ្លូវកា​ររបស់​លោក​ កឹម សុខា កាលពី​ថ្ងៃទី​២៤ ធ្នូ ។ ការរៀបចំ​បង្ហោះ​ផ្សាយ​សៀវភៅ​នេះ ដើម្បី​ជា​ការ​រំលឹក​ខួប​១០​ឆ្នាំ​(៣១​ធ្នូ​២០០៥-៣១​ធ្នូ​២០១៥) នៃ​ការចាប់ខ្លួន​លោក កឹម សុខា ។​សូមជម្រាបថា សៀវភៅ “​កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​” ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​ដោយ សហការី​ជិតស្និត​របស់លោក កឹម សុខា ដើម្បី​កត់ត្រា​សកម្មភាព​ការងារ​បូជនីយកិច្ច​របស់លោក កឹម សុខា ក្នុង​ដំណើរការ​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ជូន​ប្រជាពលរដ្ឋ​ខ្មែរ ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ សៀវភៅ​នេះបាន​រៀបចំ​បោះពុម្ពផ្សាយនៅ​ខែ​មីនាឆ្នាំ​២០០៦​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា