ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ការផ្តល់ដីសម្បទានជាប់ព្រំដែនឲ្យទៅវៀតណាមជាកំហុសមួយធ្ងន់

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​​នៅ​ក្រៅប្រទេស បាន​បន្ត​រិះគន់​រដ្ឋាភិបាលជាថ្មីទៀត ពី​ភាពមិនច្បាស់លាស់​នៃ​ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​។​លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការរបស់លោក កាលពីថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ថា ការផ្តល់​សម្បទានរយៈពេល៩៩ ឆ្នាំ លើ​ផ្ទៃរាប់​ម៉ឺន​ហិកតា ក្នុង​ខេត្ត​រតនគីរី ជាប់​ព្រំប្រទល់​ដែន​កម្ពុជា​-​វៀតណាម លោក​ថា​ឲ្យទៅ​កងទ័ព​ប្រទេស​វៀតណា​ម ជា​កំហុស​មួយ​ធ្ងន់​ណាស់ចំពោះ​ប្រទេសជាតិ។​មេ​បក្ស​ប្រឆាំង​រូបនោះ អះអាង​ទៀតថា ទង្វើ​នេះ​នាំមក​នូវ​គ្រោះថ្នាក់និង​ផលវិបាក លើ​បញ្ហា​កំណត់​បន្ទាត់​ព្រំដែនឲ្យបាន​ត្រឹមត្រូវ និង​យុត្តិធ៌ម​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​តំបន់​មួយដែល​លោក​ថា ប្រទេស​វៀតណាម​គ្រប់​គ្រង​រួច​ទៅ​ហើយ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា