ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រាប់វៀតណាមថាកម្ពុជាប្រកាន់ជំហរបោះបង្គោលព្រំដែនត្រឹមត្រូវនិងច្បាស់លាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅចំពោះមុខ​សមភាគីវៀតណាម​ថា​​រដ្ឋាភិបាលកម្ពុជា​​​ប្រកាន់ជំហរដាច់ខាតក្នុងការបោះបង្គោលព្រំដែនដោយ​ឈរ​លើច្បាប់ជាតិ​ ​អន្តរជាតិនិង​ប្រកប​ដោយ​​ភាពត្រឹមត្រូវនិងច្បាស់លាស់”​។​ក្នុងពិធីសម្ពោធ​បង្គោលព្រំដែនលេខ​៣០នៅ​ច្រកទ្វារ​​អន្តរជាតិ ​អូយ៉ាដាវ ក្នុង​ខេត្ត​រតនគិរី កាលពីព្រឹកថ្ងៃសៅរ៍  លោក ​ហ៊ុន សែន បាន​ថ្លែង​ថារហូតមកដល់ពេលនេះ ការបោះបង្គោលព្រំដែនគោកជាមួយ​ប្រទេស​វៀតណាម​ នៅសល់​១៦,​៨ភា​គរយ ក្នុងចំណោម​ខ្សែព្រំដែនប្រវែង​១២៧០គីឡូម៉ែត្រ​។ លោក​បន្ត​ថា​ក្រោយពីបញ្ចប់​ការបោះបង្គោល​ព្រំដែន​គោកនេះ​ កម្ពុជានឹង​ចរចាជាមួយភាគីវៀតណាម​រៀប​ចំ​ព្រំដែនសមុទ្ររវាង​ប្រទេស​ទាំងពីរ​​ ម្តង។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា