ត្រឡប់ក្រោយ

លោក កឹម សុខា ៖នឹងរំឭកស្នាដៃចាស់គម្រប់១០ឆ្នាំនៃព្រឹត្តិការចាប់ខ្លួន

មេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា ប្រកាស​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្ទាល់ពី​ប្រវត្តិ និង​សកម្មភាព​សិទ្ធិមនុស្ស ពី​អតីតកាលដែល​លោក​ថា ដើម្បី​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការចាប់​ឃុំខ្លួនពី​សំណាក់​រដ្ឋាភិបាល​។​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កឹម សុខា បានសរសេរថា សៀវភៅ​ដែល​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១​ ខែ​ធ្នូ​នោះ សហការី​របស់​លោក​ ជា​អ្នក​កត់ត្រា​ឡើង ដើម្បី​បង្ហាញ​ពី​ជី​វប្រ​វត្ត និង​សកម្មភាព​សិទ្ធិមនុស្ស ពេល​លោក​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ពេល​កន្លង​ទៅ​។​ម្យាង​វិញ​ទៀត កំណត់ត្រា​បញ្ជាក់ថា​ លោក កឹម សុខា គឺជា​អ្នក​ពុះពារ​តស៊ូ​ដើម្បី សេរីភាព យុត្ដិធម៌​និង​ជំរុញ​ឲ្យមាន​ការរីក​ចំរើន​ផ្នែក​សិទ្ធិមនុស្ស គ្មាន​ការតក់ស្លុត រហូត​រដ្ឋាភិបាល​ចាប់ខ្លួន​។កំណត់ត្រា​ដដែល​សរសេ​រ​ថា លោក កឹម សុខា ត្រូវ​អាជ្ញាធរ​រាជរដ្ឋាភិបាល ចាប់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ស្នាក់ការ​កណ្តាល ក្នុង​រាជធានី​ភ្នំពេញ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា