ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាកុំឲ្យយកលុយផ្លូវពីប្រជាពលរដ្ឋនៅតាមផ្លូវវ៉េងស្រេង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​សាលារាជធានីភ្នំពេញ​ជួយសម្របសម្រួល​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅតាម​បណ្តោ​យ​ផ្លូវវ៉េងស្រេង ​អាច​ប្រើប្រាស់ផ្លូវរបស់ក្រុមហ៊ុនថូលវេបាន ដោយ​មិនចាំបាច់បង់ប្រាក់។​លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​កាលពីល្ងាចថ្ងៃអាទិត្យនេះថាលោកទើ​បបានដឹងថា​ រថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវ៉េងស្រេង ត្រូវក្រុមហ៊ុនយកប្រាក់១១០០រៀលក្នុងរថ​យន្ត១គ្រឿង​​ឬត្រូវបិទស្ទិកឃើ(sticker) ​ក្នុងតម្លៃ១៣២០០០រៀលសម្រាប់​រថយន្ត១គ្រឿង។ លោក​បន្ត​ថា​ប្រជា​​ពល​រដ្ឋ​បានផ្ញើព័ត៌មាននេះ​​ មកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់លោក​។លោក ហ៊ុន សែន បាន​សរសេរ​បន្តថា​៖ សម្រាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើsticker នោះទេ។ ខ្ញុំបានបញ្ជាឲ្យ​អភិបាលក្រុងធ្វើSticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សម្រាប់ ​ រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូន​ត្រូវបំពេញកាត្វកិច្ចបង់ពន្ធ​ផ្លូវជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា