ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រកាសកាត់ដៃស្តាំចោល ប្រសិនបើលោកលើកលែងទោសលោក សម រង្ស៊ី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានប្រកាស​ថា​លោក​នឹង​កាត់ដៃស្តាំរបស់​លោក​ចោល ប្រសិន​បើ​លោក​ចុះហត្ថលេខា​លើក​លែងទោស​ឲ្យ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួន​នៅក្រៅប្រទេស​ ដោយ​សារ​​ប្រឈម​នឹង​ដីកាចាប់ខ្លួន។​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែល​ធ្វើឡើង​នៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងមិន​ចំឈ្មោះ​លោក សម រង្ស៊ី នោះទេ តែ​លោកថា​លោក​បាន​លើ​កលែងទោសពីរដងរួចមកហើយ ហើយ​លោក​នឹង​​មិន​លើកលែងទោសជាលើកទី​បី​នោះទេ។ លោក​បន្តថា​បុគ្គលនោះដែល​លោក​សំដៅលើលោក សម រង្ស៊ី បាន​​ចាក់ក្រឡេករូបលោកជា​បន្តបន្ទាប់​ ហើយ​លោក​ថា​បើ​ខឹង​កុំលេង​ហើយ ​បើលេងកុំខឹង។ លោក​បន្តថាប្រសិន​បើ​លោក​លើកលែង​ទោស​ជា​​លើក​ទី៣ លោក​នឹង​កាត់ដៃស្តាំខ្លួន​ឯង​ចោល។​លោក ហ៊ុន សែន បានថ្លែងថា​៖ ខ្ញុំសូមផ្តាំ​ត្រឡប់ទៅវិញ​ បើ​ខ្ញុំ​ចុះហត្ថលេខា​លើកលែងទោស ខ្ញុំនឹង​កាត់ដៃខ្លួន​ឯង​ចោល។…អញ្ចឹង​ខ្ញុំសូមផ្តាំទៅវិញ បើ​លើកទីបី ខ្ញុំនឹង​កាត់ដៃខ្លួន​ឯងក្រវាត់ចោល”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា