ត្រឡប់ក្រោយ

លោក ហ៊ុន សែន ស្នើឲ្យច្បាប់ចែងថាប្រធានគណបក្សត្រូវមានសញ្ជាតិតែមួយ

នៅថ្ងៃចន្ទទី២៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មានការធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្ស​នយោបាយ ដោយ​ចែង​ថា​ប្រធានគណបក្ស​ត្រូវមានសញ្ជាតិ​តែ​មួយ​ប៉ុណ្ណោះ។​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែល​ធ្វើឡើង​នៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកស្នើ​ឲ្យ​ក្រុមការងារ​ដែល​នឹងពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ ច្បាប់ស្តីពីគណបក្ស​នយោបាយ បញ្ចូល​ចំណុច​មួយ​ដែល​ចែង​ថា​ប្រធានគណបក្ស​នយោបាយ​ត្រូវ​មាន​សញ្ជាតិតែមួយ​ ប៉ុណ្ណោះ។​​ លោកបានថ្លែង​បែប​នេះ​ក្រោយ​ពី​លោក​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​លោក​ សម រង្ស៊ី ដែល​សញ្ជាតិ​បារាំងនិង​កំពុ​ងនិរទេសខ្លួន​ពីការចាប់ខ្លួន។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា