ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនស្នើឲ្យមានការដាក់ទោសទណ្ឌអ្នកបំពានវប្បធម៌សន្ទនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​បញ្ចូលចំណុច​ដាក់ទោសទណ្ឌ​នៃ​​ការបំពានវប្បធម៌សន្ទនា​តាមរយៈការ ​ជេរប្រមាថទៅក្នុង​ច្បាប់ស្តីពីគណបក្ស​នយោបាយ។​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែល​ធ្វើឡើង​នៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែង​ថា​លោក​នឹង​មិន​លើក​លែង​ទោស​ឲ្យ​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី​ នោះទេ ដោយ​លោក​ប្រកាស​ថា​លោក​នឹង​កាត់ដៃខ្លួន​ឯងចោ​ល ប្រសិន​បើ​លោក​ចុះហត្ថលេខា​លើកលែងទោស។ លោក​បន្តថា​លោក សម រង្ស៊ី ជាតែ​ងតែចាក់ក្រឡេចរូបលោក​និង​ហៅ​​រូប​លោក​ថា​មេចោរ ដែល​លោក​ចាត់ទុក​ថា​នេះ​បំពាន​វប្បធម៌សន្ទនា។ លោកបាន​ស្នើ​ឲ្យ​ក្រុមការងារ​ដែល​​នឹងពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​ ច្បាប់ស្តីពីគណបក្ស​នយោបាយ ដាក់បញ្ចូល​វប្បធម៌សន្ទនា​ក្នុងច្បាប់នេះ ដោយ​បញ្ជាក់ពី​​ការ​ដាក់ទោស​ទណ្ឌ​ចំពោះ​ការ​ជេរប្រមាថគ្នា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា