ត្រឡប់ក្រោយ

បេក្ខជនជាង ១០០ នាក់ដាក់ពាក្យធ្វើអគ្គលេខាធិការ គ.ជ.ប

បេក្ខជន​ជាង​ ១០០​ នាក់​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ធ្វើ​ជា​​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) ដែល​កាល​បរិច្ឆេទ​ផុត​កំណត់​ឈប់​ទទួល​ពាក្យ​នឹង​បិទ​នៅ​ថ្ងៃ​នេះ​​។ក្នុង​ចំណោម​នោះ​មាន​បេក្ខជន ២១ នាក់​​បាន​ដាក់​ពាក្យ​​​ធ្វើ​ជា​អគ្គលេខាធិការ និង​ ៨៤ នាក់​ដាក់​ពាក្យ​ធ្វើ​ជា​​អគ្គលេខាធិការរង​នៃ​ស្ថាប័ន​នេះ​ដែល​ត្រូវការ​ អគ្គលេខាធិការ​ម្នាក់ និង​អគ្គលេខាធិការ​រង​ចំនួន​បួន​នាក់​។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប។តំណែង​ការងារ​ទាំង​នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ជា​លើក​ទី​មួយ​ នៅក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា​​បន្ទាប់ពី​ គ.ជ.ប ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​កាលពី​ខែ​មេសា​ដើម្បី​ក្លាយ​ជា​ស្ថាប័ន​ដែល​មាន ​សមាសភាព​មក​ពី ២ គណបក្ស​ដែល​ជាប់​ឆ្នោត​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា