ត្រឡប់ក្រោយ

ការយល់ឃើញរបស់ប្រធានគណបក្សដែលមានសញ្ជាតិបរទេសលើសំណើរបស់នាយករដ្ឋមន្រ្តីកំណត់សញ្ជាតិតែមួយ

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្សអំណាចខ្មែរ ដែលមានសញ្ជាតិ​អាមេរិក​យល់​ថា​កម្ពុជា​មិនគួ​រមានច្បាប់​កំណត់សញ្ជាតិ​ សម្រាប់ប្រធានគណបក្ស​នយោបាយនោះទេ ចំណែក​លោក​ ម៉ម សូណង់​ដូ ប្រធានគណបក្ស​សំបុកឃ្មុំប្រជាធិបតេយ្យ​ដែលមានសញ្ជាតិ​បារាំង​ លើកឡើងថាលោកគាំទ្រ​ច្បាប់នេះ តែ​លោក​ទាម​​ទារ​ល​ក្ខខណ្ឌ​មួ​យចំនួន។ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលទទួល​បាន​សញ្ជាតិអាមេរិកតាំងពីឆ្នាំ២០១២ ចាត់​ទុកច្បាប់កំណត់សញ្ជាតិរបស់អ្នកនយោបាយនិងមេដឹកនាំគណបក្សនយោបាយមិន​ សំខាន់សម្រាប់ប្រទេសកម្ពុជា​ក្នុងកាលៈទេសៈនេះ។​ លោក​ប្រាប់ ​តាមរយៈ​ហ្វេសប៊ុកថា​៖ “ហ៊ុន សែន ចង់ឲ្យមានច្បាប់​នេះគឺគាត់ជាអ្នកនយោបាយកំសាក ដែលខ្លាចការប្រកួតប្រជែង ហើយជាចេតនាចង់រំលាយចោលនូវ​ស្មារតីកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស២៣ តុលា ១៩៩១និងកំពុងរំលោភច្បាប់រដ្ឋធម្មនុញ្ញខ្មែរ ដែលសរសេរថាជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅប្រទេសណា ក៏មិនត្រូវបានដកសិទ្ធិនិងដកសញ្ជាតិ​ដែរ“។ប្រភពវីអូឌី

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា