ត្រឡប់ក្រោយ

លោកមេធាវី ជួង ជូងី ស្នើតុលាការរកមេខ្លោងធ្វើបាតុកម្មរហូតមានហិង្សាលើតំណាងរាស្រ្ត

មេធាវីការពារក្ដីឲ្យ ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​២រូបដែលរងការ​វាយដំកាលពីខែ​តុលា កាលពីថ្ងៃ​ចន្ទ បានប្រាប់ចៅក្រមស៊ើបសួរ​ថា​កូនក្ដីរបស់​លោកបាន​​ស្នើតុលាការស៊ើបអង្កេត​រក​ អ្នកនៅពីក្រោយ​ការ​វាយតំណាងរាស្រ្តនិង​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​រហូតប​ ណ្តាល​ឲ្យ​មាន​អំពើហិង្សា។​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិបាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​ការ​ ព្រួតវាយ​ក្បែរ​របង​រដ្ឋសភា ដោយ​​គណបក្សប្រឆាំង​បាន​​ចោទប្រ​កាន់​ថា​​អ្នក​បង្កហិង្សា​នេះគឺ​ជា​បាតុករ​ មួយ​ក្រុម​តូច​ដែល​បាន​ចូល​រួម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភាដក​តំណែង​​ របស់​​លោក​ កឹម សុខា។​លោកជួង ជូងី មេធាវីការពារក្ដីឲ្យ​តំណាង​រាស្ត្រ លោក ញ៉យ ចំរើន និងលោក គង់ សភា ​ថាលោកបានទៅបំភ្លឺនៅតុលាការ​នៅថ្ងៃនេះ ករណីការដាក់ពាក្យ​បណ្តឹង​របស់កូនក្តី។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា