ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រីព្រមានអ្នកប្រើហ្វេសប៊ុកឲ្យប្រយ័ត្នប្រយែងក្នុងការរិះគន់

ប្រមុខ​រាជរដ្ឋាភិបា​ល​​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ព្រមាន​ដល់​អ្នក​ ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ដែល​មាន​និន្នាការ​ប្រឆាំង​ឲ្យ​ ប្រយ័ត្ន​ប្រយែង​​​ក្នុង​ការ​រិះគន់​ខុស​​ប្រធានបទ​នៅក្នុង​ហ្វេសប៊ុក​របស់​ លោក​ព្រោះ​លោក​អាច​កំណត់​អត្តសញ្ញាណ​អ្នក​នោះ​បាន​ដោយ​ប្រើ​ពេល​មិន​លើស​ពី ៧ ម៉ោង​ទេ​តែ​លោក​មិន​យក​ទោស​ពៃរ៍​លើ​អ្នក​រិះគន់​ទាំង​នោះ​ឡើយ​។នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​​កោះពេជ្រ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​លោក​ពុំ​មែន​ជា​ «នាយក​រដ្ឋមន្ត្រី​ហ្វេសប៊ុក​ទេ» ហើយ​​ការ​លេង​ហ្វេសប៊ុក​របស់​លោក​គឺ​ដើម្បី​ដឹង​​ព័ត៌មាន​ពិត​គ្រប់​ជ្រុង​ ជ្រោយ​​ពី​​គ្រប់​ភាគី​ទាំងអស់​ទាំង​មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​អ្នក​​ប្រឆាំង។ ប៉ុន្តែ​លោក​ប្រាប់​ទៅ​អ្នក​​លេង​ហ្វេសប៊ុក​ដែល​មាន​និន្នាការ​​ប្រឆាំង​កុំ ​ឲ្យ​ជេរ​ប្រមាថ និង​រិះគន់​ខុស​ប្រធានបទ​ដែល​លោក​​បាន​ចែក​រំលែក។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា