លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនផ្អាកបណ្តោះ អាសន្នការធ្វើប័ណ្ណបើកបរម៉ូតូឡាន ក្រោយពីលោកបានទទួលការត្អូញត្អែរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុករបស់ លោកថាតម្លៃធ្វើប័ណ្ណបើកបរថ្លៃ។ប្រជាពលរដ្ឋបានសម្រុកទៅធ្វើប័ណ្ណបើកបរម៉ូតូមួយរយៈចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកនៅដើមឆ្នាំក្រោយ។កាលពីយប់ថ្ងៃអង្គារ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាលោក បានទទួលសំណូមពរពីប្រជាពលរដ្ឋតាមហ្វេសប៊ុក ដោយស្នើសុំឲ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ។