ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ាណែត ៖ ឪពុករបស់លោកមិនចង់មានកំហុសប្រវត្តិសាស្រ្តរឿងព្រំដែន

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងជាមេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែតបានថ្លែងថាឪពុករបស់លោកមិនចង់បន្សល់ទុក​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​សម្រាប់ក្មេង​ជំនាន់ក្រោយដោះស្រាយនោះទេ ដោយ​អះអាង​ថាយន្តការរដ្ឋាភិបាល​បច្ចុប្បន្ន​ធ្វើឡើង​ដោយឈរ​ លើមូលដ្ឋានច្បាប់ត្រឹមត្រូវ។​លោក ហ៊ុន សែន នៅថ្ងៃពុធនេះបានបង្ហោះវីដេអូឃ្លីបមួយរយៈពេលជិត១០នាទី នៅលើហ្វេសប៊ុករបស់លោក ស្តីពីការថ្លែងសំណេះសំណាលរបស់លោក ហ៊ុន ម៉ាណែត​ ពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស​។បើតាមវីដេអូឃ្លី​ប​នោះ លោក ហ៊ុន ម៉ាណែត បាននិយាយថាមានចំណុច​ពីរដែលត្រូវពិចារណា​គឺទីមួយទុកបញ្ហាព្រំដែន​ឲ្យ​ អ្នកជំនាន់ក្រោយ​ដោះស្រាយ​និងទីពីរដោះឲ្យចប់ដោយការទទួលខុសត្រូវ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា