ត្រឡប់ក្រោយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសុំទោសលោក ស ខេង អំពីពាក្យបណ្តឹងពុករលួយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងសុំទោសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពាក់ព័ន្ធនឹងការថ្លែងរបស់លោកកាលពីខែវិច្ឆិកា ស្តីពីពាក្យ​បណ្តឹង​អំពើពុករលួយ​ពាក់ព័ន្ធនឹង​ មន្រ្តីនៅក្រោមស្ថាប័នក្រសួងមហាផ្ទៃ។លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ ដែលមានលោក ស ខេង ធ្វើ​ជាអធិបតីនិង​មាន​វត្ត​មាន​របស់​អគ្គស្នងការនគរ​បាល​ជាតិ លោក នេត សាវឿន អភិបាល​រាជធានីភ្នំពេញ អភិបាលខេត្តមួយចំនួន មន្រ្តីជាន់ខ្ពស់ក្រសួងនិង​ស្នងការស្នងការរងមកពីទូទាំងខេត្តរាជធានី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា