ត្រឡប់ក្រោយ

លោក សម រង្ស៊ី ចង់បំភ្លឺតាមប្រព័ន្ធSkypeពីបណ្តឹងបរិហាកេរ្តិ៍ តែតុលាការបដិសេធ

លោក សម រង្ស៊ី ប្រ​ធានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុងនិរទេស​ខ្លួន​នៅ​ក្រៅប្រ​ទេស បានលើកឡើង​នៅ​រសៀល​​ថ្ងៃ​ទី០២​ថាលោក​នឹង​​ឆ្លើយ​បំភ្លឺ​ទៅចៅក្រមសាលាដំ​ បូង​រាជធានីភ្នំពេ​ញ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺណែត ​តាម​បណ្តឹង​របស់​មេធាវី​ប្រ​ធាន​រដ្ឋសភា​លោក ហេង សំរិន ពាក់ព័ន្ធ​នឹងការ​​បរិហាកេរ្តិ៍​។តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ បាន​អញ្ជើញ​លោក សម រង្ស៊ី ចូល​មកកា​ន់​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ វេលាម៉ោង៨និង​៣០នាទីព្រឹក​ ដើម្បី​សាកសួរ​ពីរឿងបរិហាកេរ្តិ៍ តាម​ពាក្យ​បណ្តឹង​របស់​លោក គី តិច មេធាវី​លោក ហេង សំរិន​។​លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថាលោក​អាច​ឆ្លើយ​សំណួរ​របស់​ តុលាការតាម​ប្រ​ព័ន្ធ​Skype ដោយ​​អះអាង​ថា​ដើម្បី​សន្សំ​ពេល​វេលានិង​ថវិ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា