ត្រឡប់ក្រោយ

លោក កឹម សុខា ៖ នៅតែបន្តរកដំណោះស្រាយឲ្យកម្មកររងគ្រោះផ្លូវវ៉េងស្រេង

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ “​នៅតែ​បន្ត​រក​ដំណោះស្រាយ​ជូន​កម្មករ​-​កម្ម​ការ​នី​ទាំងអស់​ក្នុង​ការទាមទារ​លើកកម្ពស់​” ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​សមរម្យ​។​នៅលើ​ហ្វេ​សប៊ុក​របស់ លោក កឹម សុខា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា​ ចំ​ថ្ងៃ​ខួប​២​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរថា លោក “​សូម​ចូលរួម​រំលែក​មរណទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ ដែល​ជា​ជនរងគ្រោះ​នៃ​ការបាញ់ប្រហារ​មក​លើក​ម្មករ​-​កម្ម​ការ​នី កាលពី ២ ឆ្នាំ​កន្លងទៅនេះ​”​។ លោក កឹម សុខា បាន​អះអាង​ទៀតថា “​ការតស៊ូ លះបង់ របស់​កម្មករ​ទាំងនោះ​នឹង​ត្រូវបាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ ដែល​គេ​មិនអាច​បំភ្លេច​បាន​”​ ។ លោក​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ជៀសវាង​ឲ្យបាន​ជា​ដាច់ខាត​នាពេល ​អនាគត ក្នុង​ការប្រើ​អំពើហិង្សា​មកលើ​ពលរដ្ឋ​របស់​ខ្លួន​។ 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា