ត្រឡប់ក្រោយ

លោក ឈាង វុន ថានឹងបោះសញ្ជាតិបារាំងចោល

តំណាងរាស្ត្រ​ល្បីឈ្មោះ​មួយ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា លោក​សុខចិត្ត​បោះបង់​សញ្ជាតិ​បារាំង​ចោល បើ​ច្បាប់​កម្ពុជា​កំណត់ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ ។​ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោកនាយ​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងថា លោក​ចង់ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែមួយគត់​សម្រាប់​ប្រធាន​គណបក្ស​ នយោបាយ​។​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​ក្នុង​រដ្ឋសភា លោក ឈាង វុន ឲ្យដឹង​កាល​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ស្ម័គ្រចិត្ត​លាលែង​សញ្ជាតិ​បារាំង​ដែល​ជា​សញ្ជាតិ​ទី​២​របស់​លោក​ចោល បើសិនជា​នៅ​ថ្ងៃក្រោយ ច្បាប់​កំណត់ឱ្យ​តំណាងរាស្ត្រ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ តែមួយ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា