ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រតិកម្មនឹងអ្នកលេងហ្វេសប៊ុកផ្តល់យោបល់លើការបង្ហោះសាររបស់លោក

នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន កាលពីយប់ថ្ងៃ​អាទិត្យ​ បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​​អ្នកលេងហ្វេសប៊ុក​មួយ​ចំនួន​ដែល​ចូល​ មកផ្តល់យោបល់(Comment)លើ​ការបង្ហោះសាររបស់លោក ដោយ​លោក​លើកឡើង​ថា”​យុវជនគណបក្ស​ប្រឆាំងភាគច្រើន​បាន​ប្រើ​​ពាក្យ​សម្តី​”​ អសីលធម៌។កាលពីថ្ងៃអាទិត្យ វេលាម៉ោងជាង​៧យប់ នាយករដ្ឋមន្រ្តី​បាន​បង្ហោះសកម្មភាព​របស់​លោករៀបរាប់ថា​លោក​​បាន​​ សួរសុខទុក្ខ​អតីតមិត្តរួមអាវុធ ឈ្មោះ លោក ញ៉ឹក ហួន ដែល​មានជំងឺជាទម្ងន់។ លោកបន្ត​ថា​​លោក​តែងតែនឹករឮកនិងចងចាំជានិច្ចចំពោះសហការី មិត្តរួមអាវុធទាំងអស់ក្នុងការ​ចូលរួមតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។អ្នកលេងហ្វេសប៊ុកមួយចំនួន​បាន​ចូល​ទៅ​ ផ្តល់​យោបល់​លើ​ការ​បង្ហោះនោះ។ តាម​ការពិនិត្យ​លើ​​ការផ្តល់​យោបល់ទាំងនោះ​ លោក​ ហ៊ុន សែន បាន​តប​នឹង​យោបល់មួយ​ថា​៖ “Vanarith Heng: បើក្មួយឆ្កួតក៏កុំឆ្លៀតឆ្កួតនៅពេលបែបនេះដែរ។ ដោយសារចរិតពាលទាំងមេទាំងកូនបែបនេះហើយ ទើបសង្គមទទួលយកមិនបាន។ បើទោះក្មួយប្រឆាំងក៏គួរចេះរកពេលប្រឆាំងឲ្យ​សមស្របដែរ កុំធ្វើពាលដូចមេក្មួយ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា