ត្រឡប់ក្រោយ

លោកស្រី ហ៊ុន ស៊ីណែត ស្នើពិចារណាឡើងវិញលើការអនុវត្តច្បាប់ចរាចរណ៍ថ្មី

ប្អូនស្រីបង្កើត ​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅ​រដ្ឋសភា នាយករដ្ឋមន្រ្តីនិងស្ថាប័នពាក់ព័ន្ធពិនិត្យឡើង​វិញ​លើច្បាប់ចរាចរណ៍ផ្លូវ​ គោក​ថ្មី បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន​ធំរិះគន់​តាមបណ្តាញសង្គមហ្វេសប៊ុក​ថាការ​ នូវការ​​អនុវត្តច្បាប់ថ្មី​​នេះប៉ះពាល់ដល់ពួកគេ​​។លោកស្រី ហ៊ុន ស៊ីណែត ត្រូវ​ជា​ប្អូនស្រីបង្កើត​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់លោកស្រីកាលពីថ្ងៃទី៣ខែមករានេះ​ថាក្នុង​ នាមជាប្រជាពលរដ្ឋម្នាក់ ​លោកស្រី​មើលឃើញពីភាពរំជើបរំជួលពីសំណាក់ប្រជាពលរដ្ឋចំពោះច្បាប់ចរាចរណ៍ផ្លូវ ​គោក​ថ្មី ដែលបាននិងកំពុងអនុវត្តនៅដើមឆ្នាំ២០១៦នេះ ប្រជាជនកំ​ពុងតែមានប្រតិកម្មខ្លាំងណាស់ ដោយ​សារ​តែសមត្ថកិច្ច​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវ​​យកតាមខ្លួននូវ​​ កាតគ្រីម៉ូតូ ឡាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើក​បរនិង​ឯកសារផ្សេងៗទៀត បើពុំដូច្នេះទេ​សមត្ថកិច្ច​នឹង​ធ្វើការ​ផាកពិន័យធ្ងន់ធ្ងរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា