ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ប្រកាសសុំទោស ក្រោយប្រៀបធៀបវីរៈបុរសខ្មែរក្រោមទៅនឹងលោក សម រង្ស៊ី

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសសុំទោសចៅប្រុសរបស់ឧកញ៉ា សឺន គុយ គឺលោក សឺន ស៊ូប៊ែរ្តិ៍ និងពលរដ្ឋខ្មែរក្រោម ក្រោយពីលោកបានប្រៀបធៀបឧកញ៉ា សឺន គុយ ទៅនឹងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងការសម្រេចចិត្តចូល ឬក៏មិនចូលស្រុក។ការសុំទោសនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់លោក អេង ឆៃអ៊ាង ផ្ញើទៅលោក សឺ ស៊ូប៊ែរ្តិ៍ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មូលនិធិសម្ដេចបវរសេដ្ឋាធិបតី សឺន សាន ចុះថ្ងៃទី៣ ខែមករា។ លោក អេង ឆៃអ៊ាង លើកឡើងនៅក្នុងលិខិតនោះថា ការថ្លែងរបស់លោកក្នុងពេលក្នុងពេលថ្មីៗនេះទាក់ទងនឹងលោកឧកញ៉ា សឺន គុយ គឺជាទស្សនៈយល់ឃើញរបស់លោក ហើយពុំមានចេតនាបន្តុះបង្អាប់ ឬប្រមាថមើលងាយចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ា សឺន គុយ ឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា