ត្រឡប់ក្រោយ

លោក ហេង សំរិន នឹងចូលរួមខួបទី៧០នៃការបោះឆ្នោតសកលដំបូងរបស់វៀតណាម

លោក ហេង សំរិន ប្រធាន​រដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ទៅ​ចូលរួម​ ពិធី​រំឭក​ខួបលើក​ទី​៧០ នៃ​ការ​បោះឆ្នោត​សកល​លើក​ដំបូង របស់​វៀតណាម នា​ទីក្រុង​ហាណូយ ប្រទេសវៀតណាម រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ មករា។សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៤ មករា បញ្ជាក់​ថា ពិធី​រំឭក​ខួប​លើកទី​៧០ នៃ​ការ​បោះឆ្នោត​សកល​លើក​ដំបូង របស់​វៀតណាម គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលមាន​ខ្លឹមសារ​យ៉ាង​សំខាន់ ចំពោះ​រដ្ឋសភា និង​ប្រជាជន​វៀតណាម ក្នុង​ដំណើរ​ការ​តស៊ូ និង​ដណ្ដើម​ឯករាជ្យ​របស់​ប្រជាជន​រៀតណាម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា