ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីប្រតិកម្មនឹងការទិតៀនរបស់ប្អូនស្រីលើការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជានៅថ្ងៃ​អង្គារ​នេះ បាន​ប្រតិកម្ម​តប​នឹង​ការរិះគន់ប្អូនស្រីរបស់​លោក​លើ​ច្បាប់​​ចរាចរណ៍ថ្មី ដោយ​​លើកឡើង​ថា​ការ​រឹត​បន្តឹង​នេះ​ដើម្បីកាត់បន្ថយ​ការស្លាប់​ដោយ​ សារគ្រោះថ្នាក់ចរា​ចរណ៍​។​​ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូដែល​ត្រូវបានដាក់ឈ្មោះ​ថា​ ស្ពាន​៥មករា លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាការរឹត​បន្តឹង​ទើប​តែ​អនុវត្ត​បាន​បីថ្ងៃតែ​ ប៉ុណ្ណោះ ដោយ​លោក​សំណូម​ពរ​ឲ្យ​ប្រជា​ពលរដ្ឋ​​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ មួយរយៈសិន ហើយក្រសួងមហាផ្ទៃ​នឹង​​ប្រជុំ​ពិភាក្សា​ដកស្រង់បទពិសោធន៍ថា​ ចំណុចណាត្រូវកែប្រែ ចំណុចត្រូវរឹតបន្តឹង​ហើយ​ចំណុចណា​ត្រូវបន្ធូរបន្ថយ។ លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​ដឹង​ពីការរិះគន់​រដ្ឋាភិបាល ហើយនឹង​គិត​គូ​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ។ក្នុងពេលថ្លែងនោះ លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹង​ការរិះគន់​របស់​ប្អូនស្រី​របស់​លោក។​ លោក​បញ្ជាក់​ថា៖ សូមផ្តាំ ​ទៅប្អូនស្រីវិញឲ្យ​ស្គាល់​បញ្ហា។ ប៉ុន្តែ​ប្អូនស្រី​ត្រូវចាំថា​បង​មួយនេះ​ជា​បងរបស់ប្អូន គ្មានហេតុផលណា​ត្រូវធ្វើបាបប្រជា​ជាតិទេ”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា