ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចមិនឲ្យមានការផ្លាស់ប្តូរចង្កូតពីស្តាំមកធ្វេងសម្រាប់រថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ បានបញ្ជាឲ្យ​ទប់ស្កាត់​ដាច់ខាត​​កុំឲ្យ​មាន​ការនាំចូល​រថយន្តចង្កូតស្តាំ​ មកកម្ពុជាតទៅ​​ទៀតនិង​យល់ព្រមតាមសំណើរបស់ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ ផ្លាស់ប្តូរចង្កូតរថយន្ត​ពីស្តាំមកធ្វេងវិញ។​ការលើកឡើងនេះក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថារដ្ឋាភិបាល​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​ ម្ចាស់រថយន្ត​ធំៗ​ ដោយ​មិន​ចាំបាច់​ផ្លាស់ប្តូរ​ចង្កូតរថយន្ត​ពីស្តាំ​មកធ្វេងនោះទេ។ លោក​បន្ត​ថា​​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យរថយន្តចង្កូតស្តាំធំៗប្រមាណ​៤០០គ្រឿង ​ចរាចរណ៍តាមធម្មតា​និង​ចូល​ទៅបង់ពន្ធ​តាមការណែនាំ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា