ត្រឡប់ក្រោយ

តុលាការកោះហៅមេបក្សប្រឆាំងថ្មីមួយរូបដើម្បីសាកសួរករណីប្ដឹងលោក ហោ ណាំហុង

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ប្រធាន​គណបក្ស​ អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា ឲ្យចូល​ទៅកាន់​តុលាការ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បណ្ដឹង​របស់​មេបក្ស​រូប​នេះ​ដែល​បាន​ប្ដឹង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិត្តិការ​អន្តរជាតិ​លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍​។​ការពីរសៀល​ថ្ងៃ​ចន្ទ​នេះ លោក សួន សេរី​រដ្ឋា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ដោយ​ភ្ជាប់​ជាមួយ​ដីកាកោះ​របស់​ ព្រះ​រាជ្ញា​រង​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ​លោក មាស ច័ន្ទ​ពិសិដ្ឋ ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ថា លោក​ទទួល​បាន​លិខិត​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​ករណី​លោក​ ប្តឹង​លោក ហោ ណាំហុង​។បើ​តាម​ដីកាកោះ​ដែល​លោក​បាន​ភ្ជាប់​ជាមួយ លោក សួន សេរី​រដ្ឋា ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​១៣ ខែ មករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក តែ​នៅក្នុង​ដីកាកោះ​នោះបាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១៣ ខែ​មករា ២០១៥​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា