ត្រឡប់ក្រោយ

លោក ហ៊ុន សែនប្តេជ្ញាបន្តវប្បធម៌សន្ទនាជាមួយបក្សប្រឆាំង

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ប្តេជ្ញា​នៅ​បន្ត​រក្សា​វប្បធម៌​ សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​បញ្ជាក់ថា ដើម្បី​បាន​ជា​ផលប្រយោជន៍​ប្រជាជន និង​ជាតិ​ទាំងមូល​។​ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧​មករា​នៃ​ការផ្ដួលរំលំ​របប​ខ្មែរក្រហម​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា គណបក្ស​របស់​លោក​នៅ​តែ​បន្ត​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង​ ដើម្បី​បុព្វហេតុ​ជាតិ​។ លោក​ថ្លែងថា​៖ “​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ អនុវត្តន៍​ខ្ជាប់ខ្ជួន​នូវ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ នៅក្នុង​សភា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សេចក្តីថ្លែងការណ៍​រួម​របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ និង​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ឆ្នាំ ២០១៥ ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​ស្មារតី​បង្រួបង្រួម​ជាតិ កិត្តិយស​ជាតិ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ"​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា