ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រីថា តម្លៃធ្វើប័ណ្ណបើកបររថយន្តនឹងត្រូវបញ្ចុះយ៉ាងតិចពាក់កណ្ដាល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត​នឹង​ត្រូវ​បញ្ចុះ​យ៉ាងតិច​ពាក់កណ្ដាល ទោះ​តម្លៃ​ថ្មី​នៅ​មិនទាន់​បាន​កំណត់​នៅ​ឡើយ​នៅពេលនេះ​។​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យដឹង​បែប​នេះ​តាមរយៈ​វីដេអូ​ឃ្លីប​មួយ ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នៅរ​សៀលថ្ងៃនេះ ដែល​លោក​ថា ដើម្បី​ពន្យល់​បញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ជា​កង្វល់​របស់​ពល​ រដ្ឋ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​។​លោក ហ៊ុន សែន មានប្រសាសន៍ថា លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាំងពី​មុន​ដាច់​ឆ្នាំ​២០១៥ នៅ​ពេល​លោក​ប្រកាស​ឲ្យ​ផ្អាក​ការផ្ដល់​ប័ណ្ណបើកបរ គឺ​ត្រូវ​បញ្ចុះ​តម្លៃ​ឲ្យបាន​យ៉ាងតិច​ពាក់កណ្ដាល​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា