ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ៧មករាជាឆាកល្ខោនរបស់វៀតណាម តែលោក ហ៊ុន សែន ថាអ្នកប្រឆាំង៧មករាគឺសម្ព័ន្ធមិត្តប៉ុលពត

​សម រង្ស៊ី មេ​បក្ស​ប្រឆាំង​លោក ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បន្ត​រិះគន់ ​ជា​សាធារណៈ​អំពី​ថ្ងៃ​៧ ខែ​មករា ១៩៧៩ ដោយ​លោក​ថា​គឺជា​"ឆាកល្ខោន​ដែលយួន​បាន​រៀបចំ​ទាំងអស់​"។លោក សម រង្ស៊ី បាន​ធ្វើ​ការកត់សម្គាល់​ដូចនេះ តាមរយៈ​សារ​របស់​លោក​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។សារ​របស់​លោក​បាន​រៀបរាប់​ដូចនេះ​ថា​៖ “​គេ​ថា​គេ​មក​រំដោះ​យើង​ពី​ ខ្មែរក្រហម តែ​បើ​អត់​មាន​យួន​កុំម្មុយនីស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។ ឥឡូវនេះ​គេ​ថា បើ​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។ តែ​បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ (​ថ្ងៃ​ខ្មែរក្រហម​ឡើង​កាន់​អំណាច​) ក៏​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែរ​”​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា