លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា រដ្ឋាភិបាលបានធ្វើលើសមួយជំហានដែលបានសម្រេចលុបចោលមិនឲ្យមាន ប័ណ្ណបើកបរម៉ូតូប្រភេទក១ មុនពេលមានការធ្វើវិសោធនកម្មច្បាប់ជាមុន ដោយលោកអះអាងថា ដោយសារមានតម្រូវការចាំបាច់ពីប្រជាពលរដ្ឋរាប់លាននាក់។លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះតាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីរសៀលថ្ងៃទី៧ ដែលលោកថា ដើម្បីពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពល រដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី។លោក ហ៊ុន សែន ឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងដឹកនាំ ដើម្បីរៀបចំឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះឲ្យបានឆាប់បំផុត ដែលអាចធ្វើទៅបាន។