ត្រឡប់ក្រោយ

តុលាការខេត្តកំពង់ធំឃុំខ្លួនយុវជនដែលរងការចោទថាប៉ងសម្លាប់លោកហ៊ុន សែន

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តុលាការ​ខេត្ដ​​បាន សម្រេចឃុំខ្លួន​បណ្តោះអាសន្ន យុវជន​ដែល​រង​ការ​ចោទថា ប៉ង​សម្លាប់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​ការឃុំខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ប្រមាថ និង​គម្រាម​សម្លាប់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន តាម​មាត្រា​៥០២ និង​២០៣​នៃ​ច្បាប់ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​៨ ​ខែ​មករា​​។​យុវជន​រូបនោះ​ឈ្មោះ ម៉ាន់ សំ​អ៊ា​ន់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ម្នា​វ សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ​។ ​យុវជន​នោះ​ត្រូវ​មេភូមិ អះអាងថា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា