ត្រឡប់ក្រោយ

រដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើលិខិតផ្ទេរកម្មសិទ្ធិយានយន្តដោយមិនបាច់បញ្ជាក់ពីម្ចាស់ដើម

រដ្ឋាភិបាល​ជំរុញ​ឲ្យ​ម្ចាស់​យានយន្ត ដែល​មិន​ទាន់​ធ្វើលិខិត​ផ្ទេរសិទ្ធិ​ក្នុង​ការលក់ ទិញ បាន​ត្រឹមត្រូវ ឲ្យទៅ​បំពេញបែបបទ​ដើម្បី​ទទួលបាន​​កម្មសិទ្ធិកា​ន់​កាប់​ស្របច្បាប់​ដោយ មិនតម្រូវឲ្យ​មាន​ការ​បញ្ជា​ក់​ពី​ម្ចាស់​ដើម​ទេ​។​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ផ្លូវគោក ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​លើកឡើង​ថា ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​អ្នកកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវឲ្យមាន​ការបញ្ជាក់​ពី​ម្ចាស់​ដើម​ទេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា