ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី៖ក្នុងឋាន:ជាបក្សកាន់អំណាចយើងច្បាស់ជាមិនហ៊ានសន្យាខ្យល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្នុងនាម​លោក​ជា​ប្រធាន​គណបក្ស​កាន់អំណាច មិន​អាច​សន្យា​ហើយ បោកប្រាស់​ប្រជាពលរដ្ឋ​ទេ ដោយ​បញ្ជាក់​ថា បក្ស​លោក​បាន​ធ្វើ​ការងារ ដើម្បី​ពលរដ្ឋ​ជាក់ស្តែង​។​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាល​ពី​ម្សិលមិញ​ថា គណបក្ស​លោក​សន្យា​ហើយ​មិន​បោកប្រាស់​ពលរដ្ឋ ដូច​គណបក្សផ្សេង​នោះទេ​។ លោក​សរសេរថា​៖ ក្នុងឋាន ​:​ជា​បក្ស​កាន់​អំណាច យើង​ច្បាស់​ជា មិន​ហ៊ាន​សន្យា​ខ្យល់ ឬ​បោកប្រាស់​ដូច​បក្ស​នយោបាយ​ខ្លះ​នោះឡើយ តែ​យើង​ធ្វើ​ពិត អនុវត្តន៍​ពិត ដើម្បី​ប្រជាជន​បាន​ទទួល​ផល​ពី​សកម្ម​ភាពជាក់ស្ដែង​របស់​យើង​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា