ត្រឡប់ក្រោយ

គណបក្ស គ.ប.ម រកឃើញថាបរាជ័យការអនុវត្តន៍ច្បាប់ចរាចរណ៍ដោយខ្វះការចូលរួមពីអ្នកពាក់ព័ន្ធ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ជា​បក្ស​ទើប​បង្កើតឡើង​ថ្មី​លើកឡើងថា មូលហេតុ​ចម្បង​នាំឲ្យ​បរាជ័យ​ក្នុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយសារ ខ្វះ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការអប់រំឲ្យបាន​ទូលំ​ទូលាយ​ដល់​ សាធារណជន​។​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា​ របស់​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ លើកឡើងថា ខ្វះ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការតាក់តែង​ច្បាប់ និងមិន​បាន​ផ្សព្វផ្សាយឲ្យ​ទូលាយ ជា​មូលហេតុ​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​បរាជ័យ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល ក៏​បាន​បង្ហាញ​អនុសាសន៍​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យមាន​ការ អនុវត្ត​ច្បាប់​បានល្អ និង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា