ត្រឡប់ក្រោយ

មន្ត្រីអន្តរក្រសួងនឹងជួបពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍

ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា ​ក្រុមការងារ​អន្តរក្រសួ​ង​នឹង​ជួប​គ្នា​ពិភាក្សា​លើ​ការធ្វើ​វិសោធនកម្មនៃ​ មាត្រា​មួយចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​។​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​ អគ្គស្នងការ​រងនគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានឲ្យដឹង​ថា​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ក្រុមការងារ​អន្តរក្រសួង​ដែល​មាន​ក្រសួង​សាធារណការ ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង ឧស្សាហកម្ម និង ក្រសួង​សេដ្ឋកិច្ច នឹង​ជួប​ពិភាក្សា​គ្នា​លើ​ការធ្វើ​វិសោធនកម្ម មាត្រា​មួយចំនួន​នៃ​ច្បាប់ចរាច​រណ៍​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា