ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រីប្រកាសកាត់បន្ថយថ្លៃប្រើប្រាស់អគ្គិសនីរដ្ឋនៅឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​បន្ថយថ្លៃ​ប្រើប្រាស់​អគ្គិសនីរ​ដ្ឋ​នៅ​ ត្រឹមតែ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ​សម្រាប់​ការប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង លោក​អះអាង​ថា ដើម្បី​សម្រួល​ដល់​ជីវភាព​របស់ប្រជាពលរដ្ឋ​។​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី១០ ខែ មករា នេះ​ថា  ឆ្នាំ​២០១៧​រដ្ឋាភិបាល​សម្រេច​បន្ធូ​រ​បន្ថយ​តម្លៃប្រើប្រាស់​ ចន្តរអគ្គិសនី​រដ្ឋប​ន្ថែ​មទៀត​ដែល​លោក​អះអាង​ថា ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​លោក​សរសេរ​បន្ថែមថា​៖ “​ខ្ញុំ​សូម​ ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អោយបាន​ជ្រាបថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញអគ្គីសនី​រដ្ឋក្នុង​បរិមាណពី ៥០ គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​ចុះក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ​” ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា