ត្រឡប់ក្រោយ

CNRP៖ខ្លួនចុះមូលដ្ឋានឲ្យបានមួយខែ៤ដង ដើម្បីត្រៀមដឹកនាំរដ្ឋាភិបាល

គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​ថា​ ខ្លួនប្តេជ្ញាចុះមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋជាថ្មីឲ្យ​បាន៤ដងក្នុង​មួយ​ខែ ចាប់ពីដើមឆ្នាំ២០១៦ នេះ ដើម្បីរៀប​ចំរចនាសម្ព័ន្ធ ដែលគណបក្សប្រឆាំងធំជាង​គេ​នេះ​រំពឹងថា​ នឹងបានដឹកនាំរដ្ឋាភិបាលនៅអាណត្តិក្រោយ។​ការ​ប្តេជ្ញារបស់គណបក្ស​សង្គ្រោះជាតិ​ ធ្វើឡើងបន្ទាប់ពីស្ថានការនយោបាយនៅកម្ពុជា​ថយកំដៅ ខណៈប្រធានគណបក្ស​នេះ លោក សម រង្ស៊ី ប្រឈមនឹងការចាប់ដាក់​ពន្ធនាគារ​ ហើយ​កំពុងនិរន្ទេសខ្លួននៅក្រៅប្រទេស។លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ មានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃចន្ទនេះថា ចាប់ពីឆ្នាំថ្មីនេះគណបក្ស​សង្គ្រោះ ជាតិ នឹងចុះទៅតាមមូលដ្ឋានទូទំាងរាជធានី/ខេត្ត ដើម្បីពង្រឹងរចនាសម្ព័ន្ធ​បក្ស និង​ស្តាប់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​ រួមទំាង​បញ្ហា​ផ្សេងៗទៀត មុនគណបក្ស​ឡើងកាន់អំណាច​នៅអាណត្តិក្រោយ​នេះ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា