ត្រឡប់ក្រោយ

រដ្ឋាភិបាលរងការរិះគន់ចំពោះការលើកលែងពន្ធនៃការផ្ទេរមរតក

សង្គមស៊ីវិលបានធ្វើការរិះគន់ចំពោះគោលនយោបាយគណបក្សកាន់អំណាច ក្នុងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ​ឬ ផ្ទេរមរតក ដោយពួកគេចាត់ទុកថា ជាការខាតបង់ថវិកាជាតិយ៉ាងច្រើន។នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានកត់សំគាល់ថា មួយរយ:នេះ លោក ហ៊ុន សែន បានជូនកាដូរតូចៗដល់ពលរដ្ឋក្រីក្រ ទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែលោកថា ទន្ទឹម​នឹងនោះ នាយក​រដ្ឋមន្រ្តីក៏បាន ជូនកាដូរយ៉ាងធំដល់អ្នកមានទ្រព្យច្រើននិងជូនកាដូរពិសេសសម្រាប់​ប្រមុខ​​រដ្ឋា​ភិ​បាល​ផ្ទាល់​។លោកបន្ថែមថា៖ “បើមិនមានការគិតពន្ធក្នុងការផ្ទេរមរតកបែបហ្នឹង អ្នកដែលមានទ្រព្យ មានទ្រព្យសម្បត្តិ មរតករកបានពីអំពើរអំពើខុសច្បាប់ អំពើពុករលួយអីហ្នឹងគាត់សម្បាយចិត្តព្រោះគាត់​មានចាំបាច់ត្រូវកត់ត្រា ឬក៏ចុះបញ្ជីសារពើពន្ធនៅក្នុងបញ្ជីផ្ទេរមរតកអ្វីទាំងអស់។ គាត់អាចផ្ទេរក្នុងលក្ខណ​មួយដោយមិនបាច់បង់ពន្ធជូនរដ្ឋ ហើយប្រហែលជាពេលហ្នឹងគ្រប់គ្នាកំពុងរៀបចំសំណុំលិខិត ដើម្បីផ្ទេរ​មរតកទៅកូនទៅចៅ ទៅសាច់ញាតិក្រុមគ្រួសារ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា