ត្រឡប់ក្រោយ

បេក្ខជនខ្លះមិនមានទំនុកចិត្តក្នុងការរើសអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប

បេក្ខជនជម្រុះចុងក្រោយខ្លះលើកឡើងថា ពួកគេមិនសូវមានទំនុកចិត្តចំពោះនីតិវិធីក្នុងការជ្រើសរើស តំណែងអគ្គលេខាធិការ និងតំណែងអគ្គលេខាធិការរង គ.ជ.ប ទេ ខណៈការប្រកាសលទ្ធផលចុងក្រោយនឹងធ្វើនៅថ្ងៃទី១៥ ខែមករានេះ។លោក យ៉ា ណាវុធ ជាបេក្ខជនអគ្គលេខាធិការ យល់ថា លោកមិនមានទំនុកចិត្តទេ ដោយលោកថា មិនទាន់ដឹងពីនីតិវិធីច្បាស់លាស់របស់ គ.ជ.ប ក្នុងការជ្រើសរើសតំណែងនេះ។ លោកបន្ថែមថា ចំពោះបទពិសោធន៍មិនអាចបង្ហាញជាក់លាក់ពីសមត្ថិភាពនោះទេ។លោកបន្ថែមថា៖ បើសិនជាការជ្រើសរើសនេះប្រកបដោយតម្លាភាព មាននីតិវិធីច្បាស់លាស់ ហើយផ្អែកលើរូបភាពមួយដែលមានការជឿទុកចិត្តពីមហាជន ខ្ញុំមានសង្ឃឹមថាខ្ញុំអាចនឹងជាប់ក្នុងបេក្ខជនតំណែអគ្គលេខាធិការនេះ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា