ត្រឡប់ក្រោយ

តំណាងរាស្រ្តបក្សប្រឆាំងថាសេចក្តីព្រាងច្បាប់ទូទាត់ថវិការដ្ឋឆ្នាំ២០១៤ មិនអាចទទួលយកបាន

តំណាងរាស្រ្ត ​គណបក្សសង្រ្គោះជាតិ​ប្រមាណ​៣០រូប​នឹង​ចូលរួម​ប្រជុំ​សភា​ ដើម្បីពិភាក្សា​​​លើ​សេចក្តីព្រាង​ច្បាប់ទូទាត់ថវិកា​រដ្ឋ​ឆ្នាំ​២០១៤​ បើទោះជា​ពួកគេ​រកឃើញថា​​សេចក្តីព្រាងច្បាប់មួយ​នេះ​​​មាន​ ភាពមិនប្រក្រតីច្រើន​និ​ងមិន​អាច​ទទួល​យក​បាន។​រដ្ឋសភា នៅព្រឹកថ្ងៃ​ពុធនេះ នឹងប្រជុំត្រួតពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់ ​រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី​កា​ របង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិងសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា  លោក សុន ឆ័យ មានប្រសា​សន៍ថា​សេចក្តីព្រាង​ច្បាប់ទូទាត់ថវិកាជាតិឆ្នាំ​២០១៤មាន​ចំណុ​ ចមិនប្រក្រតីធ្ងន់ធ្ងរខ្លាំង​ ដោយ​លោក​​​​ថា​មិនទាន់អាច​ទទួលយកបាននោះទេ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា