ត្រឡប់ក្រោយ

លោក សួន សេរីរដ្ឋា ចូលបំភ្លឺករណីប្តីលោក ហោ ណាំហុងនៅតុលាការព្រឹកនេះ

ព្រឹក​ថ្ងៃ​ទី ១៣ មករា ២០១៦​នេះ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ទៅ​តុលាការ ក្រុងភ្នំពេញ ដើម្បី​បំភ្លឺ​បន្ថែម​នូវ​ករណី​ដែល​លោក បាន​ប្តឹង​លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញុង​ឲ្យមាន​ការរើសអើង លើ​គណបក្ស​អំណាច​ខ្មែរ​។ ការចូល​បំភ្លឺ​របស់​លោក សួន សេរី​រដ្ឋា នៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​នេះ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បណ្តឹង​របស់​ខ្លួន​។​សូមជម្រាប់ថា លោក សួន សេរី​រដ្ឋា បាន​ដាក់ពាក្យ​ប្តឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ពី​បទ​បរិហាកេរ្តិ៍ ដោយ​ចោទ លោក ហោ ណាំហុង ថា​បាន​និយាយថា សមាជិក​របស់​គណបក្ស​អំណាច​ខ្មែរ​ធ្លាប់​ធ្វើ​ភេរវកម្ម ដែល​ជា​រឿង​ប៉ះពាល់​ដល់ កិត្តិយស​របស់ គណបក្ស​អំណាច​ខ្មែរ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា